នារីៗដែលចង់បាន រោមភ្នែកដុះវែងក្រាស សាកល្បងអនុវត្តវិធីនេះ ជារៀងរាល់យប់មុនពេលចូលគេង
មនុស្សជាច្រើនតែងតែខ្វាយខ្វល់អំពីសម្រស់របស់ពួកគេទាំងពីក្បាលរហូតដល់ចុងជើង។ ហើយការដែលមានរោមភ្នែកដុះវែងក្រាស ក៏ជាបំណងប្រាថ្នារបស់នារីៗផងដែរ។ មាននារីមួយចំនួនបានចំណាយប្រាក់អស់ជាច្រើនចូលហាងកែសម្ភស្ស ដើម្បីធ្វើការតរោមភ្នែក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ, វាមិនក៏មិនមែនជាវិធីដែលល្អបំផុតនោះទេ ព្រោះរបស់សប្បនិមិត្តគឺមិនឋិតឋេរនោះទេ។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងធ្វើការចែករំលែកវិធីធម្មជាតិមួយចំនួន ដែលមានប្រសិទ្ធភាព ហើយមិត្តនារីៗគួរតែសាកល្បង៖
១. ប្រទាលកន្ទុយក្រពើ ជាមួយនឹង Petroleum Jelly (រកទិញនៅផ្សារទំនើប)
លាយជែលប្រទាលកន្ទុយក្រពើមួយស្លាបព្រាបាយ ជាមួយនឹង Petroleum Jelly Vaseline ទៅក្នុងកូនចានមួយ (ធ្វើច្រើនអោយហើយក៏បាន ដោយដាក់នៅក្នុងប្រអប់ដែលមានគំរបបិទជិត)។ ប្រើវាជាប្រចាំ ដោយប្រើក្រាសសិតរោមភ្នែក មុនពេលដែលអ្នកចូលគេង ហើយទុកចោល ១ យប់។ ព្រឹកស្អែកឡើងលាងសំអាតចេញដោយប្រើទឹកក្តៅឧណ្ហៗ។ រយៈពេល ២ ទៅ ៣ សប្តាហ៍អ្នកនឹងឃើញភាពខុសប្លែកគ្នា។
២. សំបកក្រូច ជាមួយនឹងស៊ុតពណ៌ស
យកសំបកក្រូចទៅហាលអោយក្រៀម រួចកិនអោយម៉ត់ទៅជាម្សៅ។ យកម្សៅសំបកក្រូចបន្តិចលៃតាមសមគួរ ជាមួយនឹងស៊ុតពណ៌ស។ កូរបញ្ជូលគ្នាអោយសព្វ រួចលាបទៅលើរោមភ្នែករបស់អ្នក ដោយយកម្រាមដៃរបស់អ្នកច្បូតរោមភ្នែកថ្នមៗ។ សំបកក្រូចសំបូរទៅដោយវីតាមីន C & B, folic acid និង សារជាតិចិញ្ចឹមជាច្រើនផ្សេងទៀត ហើយប្រូតេអ៊ីននៅក្នុងស៊ុតនឹងជំរុញដល់ការដុះលូតលាស់នៃរោមភ្នែក។
- ប្រការដែលគួរជៀសវាង ដើម្បីការពាររោមភ្នែកពីការជ្រុះដាច់៖

- កុំចូលគេងដោយមិនបានសំអាត make up រឺ mascara។
- លាប Vaseline (រកទិញនៅផ្សារទំនើប) ជាស្រទាបការពារស្តើងៗ ប្រសិនបើអ្នកប្រើ mascara ជារៀងរាល់ថ្ងៃ។ វាជា conditioner ដ៏ល្អសំរាប់រោមភ្នែក។
- លាងសំអាតភ្នែករបស់អ្នកជាប្រចាំដោយប្រុងប្រយ័ត្នបំផុត ហើយត្រូវតែសំអាតធូលីចេញអោយបានស្អាត។
- ប្រើវែនតាការពារកំដៅថ្ងៃរាល់ពេលដែលអ្នកចេញក្រៅ។
- រក្សាសំណើមអោយភ្នែករបស់អ្នក ដោយប្រើចំណិតត្រសក់ជាប្រចាំដើម្បីព្យាបាលភ្នែកដែលខ្វះសំណើមរបស់អ្នក។
- កុំត្រដុស រឺទាញរោមភ្នែករបស់អ្នកដោយដៃកខ្វក់ រឺញីខ្លាំងៗដោយប្រើកន្សែង៕
No comments:
Post a Comment