• ភ្លៀង​ធំ​ជាង​១០​ម៉ោង​ធ្វើ​ឲ្យ​ស្រុក​អូរយ៉ាដាវ​ និង​ស្រុក​តាវែង​ខេត្ត​រតនគិរី​ ជន់​លិច​ជា​ទម្ងន់​

    ភ្លៀង​ធំ​ជាង​១០​ម៉ោង​ធ្វើ​ឲ្យ​ស្រុក​អូរយ៉ាដាវ​ និង​ស្រុក​តាវែង​ខេត្ត​រតនគិរី​ ជន់​លិច​ជា​ទម្ងន់​

     ព័ត៌មាន

    ខេត្តរតនគិរី៖ ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីម៉ោងប្រមាណ០២រំលងអាធ្រាត្រ រហូតដល់ម៉ោង០១រសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ បានធ្វើឱ្យតំបន់មួយចំនួនក្នុងខេត្តរតនគិរី រងនូវជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ដែលតំបន់មួយចំនួនមិនអាចធ្វើចរាចរណ៍បាន ហើយតំបន់ខ្លះមានទឹកហូរលើខ្នងប្រឡាយថែមទៀតផង។
    water-fall-big-rain
    water-fall-big-rain
    ចំពោះស្រុកតាវែង ស្ថានភាពភ្លៀងធ្វើឲ្យទឹកហូរកាត់លើផ្លូវ ទៅកាន់ក្រុងបាលុង ក្នុងភូមិសាស្ត្រឃុំតាវែងលើ ប្រវែងប្រមាណ៤គ.ម មិនអាចធ្វើដំណើរឆ្លងកាត់បាន។ ដោយឡែកសម្រាប់ស្រុកអូរយ៉ាដាវ មានទឹកហូរកាត់លើផ្លូវពីឃុំសេសាន ទៅកាន់ផ្លូវជាតិលេខ៧៨ ប្រវែងប្រមាណ ៥គ.ម មិនអាចធ្វើដំណើរឆ្លងកាត់បានដូចគ្នា។ ក្នុងនោះថែមទាំងមានទឹកហូរលើខ្នងទំនប់ និងខ្នងប្រឡាយមួយចំនួន នៃប្រព័ន្ធធារាសាស្ត្រអូរពូល៕ ផ្តល់សិទ្ធិដោយ៖ Kqube
    water-ratnakiri
    water-fall-big-rainwater-ratnakiri
  • You might also like

    No comments: