• តួ​កុន​ស៊ិច​វ័យ​​៨០​ឆ្នាំ​ថត​មិន​តិច​ជាង​​​៣០០​​រឿង ​​នៅ​បន្ត​អាជីព​រហូត​មក​ដល់​បច្ចុប្បន្ន

    តួ​កុន​ស៊ិច​វ័យ​​៨០​ឆ្នាំ​ថត​មិន​តិច​ជាង​​​៣០០​​រឿង ​​នៅ​បន្ត​អាជីព​រហូត​មក​ដល់​បច្ចុប្បន្ន

    គ្រាន់តែអានចំណងជើងភ្លាម វាប្រហែលជាធ្វើឲ្យប្រិយមិត្តអស់សំណើច និងនឹកឆ្ងល់ក្នុងចិត្តបាត់ទៅហើយ ព្រោះថាវាមិនដែលមានមនុស្សឯណា មានអាយុដល់៨០ឆ្នាំទៅហើយ នៅមានកម្លាំងប្រព្រឹត្តរឿងបែបនេះទៀត។
    20131005_3_1380961888_3296046349854116515967792967-369-473_bacf7558190199ade3f360366f812f8a2
    ទោះបីជាយ៉ាងនេះក្ដី វាគឺជារឿងពិត ហើយដើម្បីឲ្យប្រិយមិត្តអស់ចម្ងល់ទាក់ទងនឹងរឿងនេះkqube.net (ខេឃ្យូប) នឹងលើកយកប្រវត្តិរបស់លោកតាម្នាក់នេះមកបង្ហាញជូនប្រិយមិត្តឲ្យបានដឹងតែម្ដង។ ដូច្នេះសូមអញ្ជើញអានដោយរីករាយ។
    លោកតា Shigeo Tokuda កើតក្នុងខែសីហា ឆ្នាំ១៩៣៤ ក្នុងប្រទេសជប៉ុន គាត់ធ្លាប់ធ្វើការជាភ្នាក់ងារធ្វើដំណើរម្នាក់ ហើយចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ។ លោកតាបាននិយាយថា ក្រោយពេលចូលនិវត្តន៍ គាត់គ្មានអ្វីធ្វើនោះទេ ដូច្នេះគាត់ក៏សម្រេចចិត្តចាប់ផ្ដើមអាជីពទីពីរ ជាតារាសម្ដែងរឿងអាសអាភាសនេះតែម្ដងទៅ។
    គាត់តែងទៅទិញវីដេអូរឿងអាសអាភាស ដោយផ្ទាល់ពីក្រុមហ៊ុនផលិតរឿងនេះ (ព្រោះគាត់មិនហ៊ានទៅទិញនៅតាមហាងនោះទេ) ហើយគាត់ក៏ចាប់ផ្ដើមមានទំនាក់ទំនងជាមួយអ្នកដឹកនាំរឿង។ គាត់ត្រូវបានគេណែនាំ ឲ្យចូលរួមសម្ដែងក្នុងរឿងអាសអាភាស ព្រោះរឿងអាសអាភាសដែលសម្ដែងដោយមនុស្សចាស់ពិតជាមានការពេញនិយមខ្លាំងណាស់សម័យនេះ ហើយចាប់តាំងពីឆ្នាំ២០០៨មកដល់ពេលនេះ  គាត់ថតបានចំនួន៣៥០រឿងរួចមកហើយ ហើយបើយោងតាមសម្ដីរបស់អ្នកដឹកនាំរឿងម្នាក់បាននិយាយថា លោកតាជា Superstar ទៀតផង។ ផ្តល់សិទ្ធិដោយ៖ Kqube
    ដំបូងឡើយ ផលិតកម្ម Ruby បានចាប់ផ្ដើមថតតែរឿងប្រភេទមនុស្សពេញវ័យ និងមនុស្សដែលមានអាយុប្រហែល៣០ឆ្នាំប៉ុណ្ណោះ តែដោយសារប្រជាប្រិយភាពរឿងអាសអាភាសដែលសម្ដែងដោយមនុស្សចាស់មានការកើនឡើងខ្លាំង ផលិតកម្មនេះក៏ចាប់ផ្ដើមផលិតរឿងដែលមានតួសម្ដែងដែលមានអាយុ៧០ឆ្នាំមួយទៀត ហើយលោកតាក៏បានក្លាយជាតួឯកដ៏សំខាន់មួយសម្រាប់ការផលិតរឿងប្រភេទនេះ។
    លោកតា Tokuda ធ្វើការជាមួយ ទាំងតារាស្រីក្មេងៗ និងចាស់ៗ ដែលក្នុងនោះលោកតាក៏ធ្លាប់បានសម្ដែងជាមួយតារាស៊ិចជើងចាស់អាយុ៧២ឆ្នាំ លោកយាយ Fujiko Ito ផងដែរ ហើយវាថែមទាំងមានសេចក្ដីរាយការណ៍មកថា រឿងអាសអាភាសដែលសម្ដែងដោយមនុស្សចាស់ រកចំណូលបានដល់ទៅ២០ ទៅ៣០ភាគរយឯណោះសម្រាប់ក្រុមហ៊ុន។
    តារាសម្ដែងប្រុសជាទូទៅមិនសូវបញ្ចេញឈ្មោះទេ ក្នុងរឿងស៊ិចជប៉ុន ប៉ុន្ដែសម្រាប់លោកតា Tokuda វិញ គាត់មិនត្រឹមតែបញ្ចេញឈ្មោះទេ គាត់ថែមទាំងមាននិមិត្តសញ្ញាផ្ទាល់ខ្លួន សម្រាប់វីដេអូរឿងដែលគាត់បានថតទៀតផង ហើយវីដេអូដែលគាត់បានសម្ដែងនីមួយៗ មានការចូលរួមពីសំណាក់តួស្រីស្អាតៗដែលមានអាយុខុសៗគ្នាជាច្រើន។
    ជាចុងក្រោយលោកតាបាននិយាយទាំងអស់សំណើចថា គាត់ចង់បន្តធ្វើការងារនេះរហូតដល់គាត់មានអាយុ៨០ឆ្នាំ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺលោកតាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រទេសមួយចំនួននៅក្នុងទ្វីបអឺរ៉ុប នៅពេលដែលប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បី CNN បានធ្វើការផ្សាយពីជីវប្រវត្តិរបស់គាត់ ហើយឥឡូវនេះក្រុមហ៊ុន Ruby ក៏មានគម្រោងនាំចេញរឿងដែលសម្ដែងដោយលោកតាទៅលក់នៅសហរដ្ឋអាមេរិកផងដែរ។
  • You might also like

    No comments: