• ពិតជាអស្ចារ្យមែន! ដើមកណ្តាប់ឈ្នាង ជាថ្នាំផ្សះដំបៅរីករលួយយ៉ាងស័ក្តិសិទ្ធិ ព្យាបាលបូស ទំលាក់ព្រូន ជំនួយឲ្យមានទឹកដោះ សូមជួយស៊ែរផង!

    ពិតជាអស្ចារ្យមែន! ដើមកណ្តាប់ឈ្នាង ជាថ្នាំផ្សះដំបៅរីករលួយយ៉ាងស័ក្តិសិទ្ធិ ព្យាបាលបូស ទំលាក់ព្រូន ជំនួយឲ្យមានទឹកដោះ សូមជួយស៊ែរផង!

    សូមជួយចែករំលែកជាចំណេះដឹង
    – វាជាដើមថ្នាំពូកែស័ក្តិសិទ្ធិ សំរាប់ព្យាបាលដំបៅរលួយ។ ក្នុងក្បួនឱសថបុរាណខ្មែរ ដើមថ្នាំនេះសំខាន់ណាស់ គេយកស្លឹក ដើម ប្រើលាយជាមួយដើមមុខឈ្នាង ហាលឲ្យស្ងួតស្ងោរផឹកព្យាបាយជំងឺរបេងសួត។
    – ស្មៅទាំងមូលបុកច្របាច់យកទឹកផឹក លាយទឹកដូងក៏បាន គឺសំរាប់ព្យាបាលជំងឺគ្រុនរាគ និងរាគមួល ហើមឈឺធ្មេញ រលាកប្លោកនោមៗក្រហាយ នឹងព្យាបាលដំបៅមានខ្ទុះ។
    – ស្លឹកស្រស់បុកហ្មត់ បំពោកបិទលើស្នាមរបួស លើដំបៅរីករលួយ ឬលើបូសទ្រនិច សំរាប់សំឡាប់មេរោគ នឹងធ្វើឲ្យសះរបួស។
    14556716_1184223258290990_5234936084776494816_o
    – ដើមទាំងអស់បុកជ្រុំឲ្យហ្មត់ ធ្វើជាថ្នាំបំពោកលើកន្លែងគ្រោះថ្នាក់ឆ្អឹងបាក់ ជួយអោយឆ្អឹងឆាប់ជាប់ ដំបៅឆាប់ជា។
    – ស្លឹកស្រស់បុកហ្មត់ ច្របាច់យកទឹកផឹក អាចជួយអោយឡើងទឹកដោះ នឹងជួយទំលាក់ព្រូនផងដែរ។
    – គេអាចប្រើស្មៅនេះជំនួសថ្នាំផ្សះ សំឡាប់មេរោគ ដើម្បីព្យាបាលជម្ងឺសត្វចិញ្ចឹម ដូចជាឆ្កែឆ្មា ជ្រូកគោមាន់ទា ដោយលាយវាក្នុងចំណីសត្វ ដើម្បីអោយសត្វស៊ី។
    ប្រភពអត្ថបទ៖ Ouch Sophal
    ដកស្រង់ពី៖ អ៊ាង សុផល្លែត Sophalleth
    14502821_1184223294957653_5993302485393673133_n14502946_1184223238290992_7601875795512872302_n14556716_1184223258290990_5234936084776494816_o14563432_1184223364957646_2623382683378023280_n
  • You might also like

    No comments: