• Samsung កម្ពុជា ប្រកាស​ប្ដូរ​ប្រាក់​ឲ្យ​អតិថិជន Galaxy Note 7 វិញ​ទាំង​អស់

    Samsung កម្ពុជា ប្រកាស​ប្ដូរ​ប្រាក់​ឲ្យ​អតិថិជន Galaxy Note 7 វិញ​ទាំង​អស់

    ក្រុមហ៊ុនSamsung នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវ​ការ​មួយ ដោយ​អញ្ជើញ​អតិថិជន Galaxy Note 7 ទាំង​អស់​មក​ប្ដូរ​យក Galaxy S7 edge ឬ Galaxy Note 5 ជាមួយ​ទឹក​ប្រាក់​បន្ថែម ឬ​ប្ដូរ​យក​ទឹក​ប្រាក់​ទាំង​អស់​វិញ​ក៏​បាន។
     សូម​អាន​សេចក្ដី​ប្រកាស​ដើម​ទាំង​ស្រុង៖
     «ក្រុមហ៊ុន Samsung​ កំពុង​ធ្វើការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​នានា ដើម្បី​ស៊ើប​អង្កេត​អំពី​ឧបទ្ទវហេតុ​មួយ​ចំនួន​ទាក់​ទង​នឹង Galaxy Note 7 នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។ ដើម្បី​សុវត្ថិភាព​របស់​អតិថិជន ក្រុមហ៊ុន​យើង​ខ្ញុំ​បាន​ឈប់​លក់ និង​ដូរ ព្រម​ទាំង​សម្រេច​ចិត្ត​ឈប់​ផលិត Galaxy Note 7 តែ​ម្ដង។
     ក្រុមហ៊ុន Samsung នៅ​តែ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ធ្វើ​ការ​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ​នានា​ដើម្បី​រក​ដំណោះ​ស្រាយ​សម្រាប់​ស្ថានការណ៍​នេះ។ អតិថិជន​ទាំង​អស់​ដែល​កំពុង​ប្រើ​ប្រាស់​ទាំង Galaxy Note 7 ចាស់ និង Galaxy Note 7 ដែល​បាន​ដូរ​ថ្មី គួរ​បិទ​ទូរសព្ទ និង​ឈប់​ប្រើ​ប្រាស់​បន្ត ហើយ​ទទួល​យក​អត្ថប្រយោជន៍​ពី​ការ​ដូរ​យក​ទូរសព្ទ​ថ្មី​ពី​ក្រុមហ៊ុន Samsung ជាមួយ​ទឹក​ប្រាក់​បន្ថែម។
     នៅ​កម្ពុជា អតិថិជន Galaxy Note 7 ទាំង​អស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍​ដូច​ខាង​ក្រោម៖
    ១. ប្ដូរ Galaxy Note 7 យក Galaxy S7 edge ជាមួយ​ទឹក​ប្រាក់ $170 ($70 សម្រាប់​តម្លៃ​ខុស​គ្នា​រវាង Galaxy Note 7 និង Galaxy S7 edge + $100 សម្រាប់​ទឹក​ប្រាក់​បន្ថែម)
    ២. ប្ដូរ Galaxy Note 7 យក Galaxy Note 5 ជាមួយ​ទឹក​ប្រាក់ $210 ($110 សម្រាប់​តម្លៃ​ខុស​គ្នា​រវាង Galaxy Note 7 និង Galaxy Note 5 + $100 សម្រាប់​ទឹក​ប្រាក់​បន្ថែម)
    ៣. ប្តូរ Galaxy Note 7 យក​ទឹក​ប្រាក់​វិញ។
     ក្រុមហ៊ុន​យើង​ខ្ញុំ​សូម​អភ័យទោស​ដោយ​សុទ្ធចិត្ត​ចំពោះ​ការ​លំបាក​ដល់​អតិថិជន​ ​និង​ដៃគូ​នានា​ដែល​បាន​ជឿជាក់ និង​រង់ចាំ Galaxy Note 7 នា​ពេល​កន្លង​មក។ ក្រុម​ការងារ​យើង​ខ្ញុំ​នឹង​ទាក់​ទង​អតិថិជន Galaxy Note 7 ទាំង​អស់​ក្នុង​ពេល​ឆាប់ៗ​សម្រាប់​កាល​បរិច្ឆេទ​ និង​ទី​កន្លែង​ជាក់​លាក់​សម្រាប់​កម្មវិធី​ដូរ»៕
    Galaxy Note 7
  • You might also like

    No comments: